យន្តហោះចបាំងរបស់ប្រទេស ស៊ីរី ត្រូវក្រុមរដ្ឋអីស្លាមបាញ់ធ្លាក់
មុននេះក្រុមចម្រុះប្រឆាំងភេរវកម្មនាំមុខដោយសហរដ្ឋអាមេរិកបាន វាយប្រហារលើទីតាំងនានារបស់កងទ័ពស៊ីរីនៅ AL THARDA សម្លាប់ទាហានស៊ីរីដល់ទៅ៩០នាក់ និងរបួស១១០នាក់ទៀត ដែលអាចឱ្យពួកភេរវករក្រុមរដ្ឋអ៊ិស្លាមវាយដណ្តើមកាន់កាប់ភ្នំ យុទ្ធសាស្ត្រនេះ ។ បន្ទាប់ពីនេះមក កងទ័ពស៊ីរីគាំទ្រដោយកងទ័ពអាកាសរុស្ស៊ីអាចវាយបកដណ្តើមយកវិញ បណ្តាមូលដ្ឋានយោធាដែលបាត់បង់នៅ AL THARDA ។
ឧប្បត្តិហេតុនោះកំណត់ពីការវាយប្រហារជាលើកដំបូងរបស់ក្រុមចម្រុះ នាំមុខដោយសហរដ្ឋអាេមរិកប្រឆាំងទីតាំងកងទ័ពរដ្ឋាភិបាលស៊ីរី តាំងពីចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅស៊ីរីពីដំណាច់ឆ្នាំ២០១៤ មក ។ មន្ទីរប៉ង់តាហ្គោនបានទទួលស្គាល់ថា នោះជាការវាយប្រហារច្រឡំលើកងទ័ពស៊ីរី ៕

About the Author

0 comments: