ស្រ្តីម្នាក់មានបំនងចង់សំលាប់ខ្លួនដោយលេបថ្នាំ ប៉ារា
បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា
នៅមុនពេលកើតហេតុគេបានឃើញនារីរងគ្រោះ មិនដឹងមកពីណានោះទេ
ដើរមកជាលក្ខណៈមនុស្សគ្មានកម្លាំងកំហែង
ឃើញដូច្នេះសន្តិសុខក្នុងបុរីជម្ពូវ័ន
និងប្រជាពលរដ្ឋបានគ្រាហ៍នាងឲ្យអង្គុយលើកៅអី
ស្រាប់តែនាងយកដៃច្របាច់ក និងមាត់ខ្លួនឯង បែកចេញពពុះ
ធ្វើឲ្យមនុស្សម្នាចោមរោមមើលភ័យស្លន់ស្លោ
បានប្តឹងទៅសមត្ថកិច្ចប៉ុស្ដិ៍ចោមចៅ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង
៧និង១០នាទីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦
នៅចំណុចផ្លូវផ្ទះល្វែងជម្ពូវ័ន ក្រោយហាងថតរូបល្អពេញចិត្ត
ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។
នារីមានវិបត្តិផ្លូវចិត្តរូបនេះ
ពុំមាននរណាស្គាល់អត្តសញ្ញាណរបស់នាងនោះទេ។
បន្ទាប់ពីសមត្ថកិច្ចទៅដល់បានទាក់ទងទៅក្រុមសង្គ្រោះបន្ទាប់៧១១
កងពលតូច៧០ មកសង្គ្រោះធ្វើចលនា និងដាក់អុកស៊ីសែន
ឲ្យនាងទាន់ពេលវេលា និងបានដឹកទៅលាងក្រពះនៅមន្ទីរពេទ្យព្រះកុសុមៈ
និងរង់ចាំនាងស្រួលខ្លួនបានទាក់ទៅក្រុមគ្រួសារមកទទួលនាងត្រឡប់
ទៅវិញ។

About the Author

0 comments: